khmer eng
  • សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាតិកំពូលៗអញ្ជើញចូលរួមពិធីបុណ្យ សម្តេច ជា ស៊ីម និងលោកជំទាវ (ថ្ងៃទី២)
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃព្រហស្បតិ៍​ ទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងឥស្សរជនជាតិកំពូលៗ បានយាង និងអញ្ជើញចូលរួមក្នុងពិធីសាសនាផ្សេងៗ
    រួមទាំងពិធីបង្សុកូល និងរាប់បាត្រ ក្នុងពិធីបុណ្យគម្រប់ខួប១០ឆ្នាំនិង១៦ឆ្នាំនៃការចូលមរណភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន នៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
    វត្តមានសម្ដេចតេជោ និងឥស្សរជនជាតិកំពូលៗអញ្ជើញចូលរួមនាឱកាសនោះ ត្រូវបានទទួលគាវរកិច្ចនិងស្វាគមន៍ពីសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ ត្រូវជាកូន ក្មួយ ចៅៗ របស់សម្ដេចអគ្គមហាធម្មពោធិសាល និងលោកជំទាវ។ សម្ដេចតេជោ រួមទាំងឥស្សរជនជាតិកំពូលៗ បានចូលអុជធូប បួងសួងនៅចេតិយតម្កល់អដ្ឋិធាតុ ដើម្បីសម្ដែងការគោរពដ៍ខ្ពង់ខ្ពស់ចំពោះសម្តេច ជា ស៊ីម ដែលធ្លាប់រួមគ្នាតស៊ូវាយផ្តួលរំលំរបបខ្មែរក្រហមរំដោះប្រជាជននិងប្រទេសជាតិ និងបន្តរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិនៅគ្រប់ដំណាក់កាល៕

    ប្រភព៖ Telegram Channel សម្តេចតេជោ


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក